ការងារដែលត្រូវបំពេញ
- សិក្សា វិភាគសំណុំរឿង និងរៀបចំឯកសារផ្សេងៗ រាល់ចំណាត់ការនីតិវិធីទាំងអស់ក្នុងសំណុំរឿង និង ការ តាក់តែងកិច្ចសន្យា ឬលិខិតគតិយុត្តផ្សេងៗទៀត
- ចុះបំពេញការងារជាមួយមេធាវីនៅតាមស្ថាប័នតុលាការ ឬក្រុមហ៊ុនដៃគូ
- ចូលរួមប្រជុំកិច្ចប្រឹក្សាយោបល់ផ្នែកច្បាប់នានារវាងមេធាវី និងអតិថិជន
- រៀបចំការណាត់ជួប និងទំនាក់ទំនងជាមួយកូនក្តី ឬអតិថិជន
- ធ្វើការទំនាក់ទំនងជាមួយអតិថិជន ក្រុមហ៊ុនជាដៃគូ និងស្ថាប័នពាក់ព័ន្ធ
- ស្រាវជ្រាវច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចុប្បន្នភាពនៃច្បាប់
- កិច្ចការផ្សេងៗទៀត តាមការចាំបាច់របស់ការិយាល័យ។
លក្ខណ្ឌនៃការជ្រើសរើស
- បានទទួលលទ្ធផលជាប់នៅក្នុងការប្រឡងជ្រើសរើស របស់ការិយាល័យមេធាវី អិលអេស ធី
- បានបញ្ចាប់ការសិក្សាផ្នែកនីតិសាស្រ្តឆ្នាំទី៣ ដោយជោគជ័យ ឬមានកម្រិតសិក្សាខ្ពស់ជាងនេះ
- មានសមត្ថភាពល្អ អាចប្រើប្រាស់កម្មវិធីវាយអត្ថបទ និងកម្មវិធីការិយាល័យផ្សេងៗនៅលើកំព្យូរទ័រ
- ត្រូវមានសីលធម៌ សុជីវធម៌ រួសរាយរាក់ទាក់ ស្មោះត្រង់ និងត្រូវរក្សាតម្លៃវិជ្ជាជីវៈការងារឱ្យបានល្អ
- ភាពរហ័សរហួន ឧស្សាហ៍ព្យាយាម និង មានទំនួសខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ
- លើកទឹកចិត្តចំពោះបេក្ខជនដែលអាចប្រើប្រាស់ភាសាចិន ឬភាសាអង់គ្លេសបាន
- លើកទឹកចិត្តចំពោះបេក្ខជន ដែលមានបទពិសោធន៍ល្អក្នុងការងារវិស័យច្បាប់
