Main Responsibilities

  • សិក្សា វិភាគសំណុំរឿង និងរៀបចំឯកសារផ្សេងៗ រាល់ចំណាត់ការនីតិវិធីទាំងអស់ក្នុងសំណុំរឿង និង ការ តាក់តែងកិច្ចសន្យា ឬលិខិតគតិយុត្តផ្សេងៗទៀត
  • ចុះបំពេញការងារជាមួយមេធាវីនៅតាមស្ថាប័នតុលាការ ឬក្រុមហ៊ុនដៃគូ
  • ចូលរួមប្រជុំកិច្ចប្រឹក្សាយោបល់ផ្នែកច្បាប់នានារវាងមេធាវី និងអតិថិជន
  • រៀបចំការណាត់ជួប និងទំនាក់ទំនងជាមួយកូនក្តី ឬអតិថិជន
  • ធ្វើការទំនាក់ទំនងជាមួយអតិថិជន ក្រុមហ៊ុនជាដៃគូ និងស្ថាប័នពាក់ព័ន្ធ
  • ស្រាវជ្រាវច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចុប្បន្នភាពនៃច្បាប់
  • កិច្ចការផ្សេងៗទៀត តាមការចាំបាច់របស់ការិយាល័យ។

Qualification

  • បានទទួលលទ្ធផលជាប់នៅក្នុងការប្រឡងជ្រើសរើស របស់ការិយាល័យមេធាវី អិលអេស ធី
  • បានបញ្ចាប់ការសិក្សាផ្នែកនីតិសាស្រ្តឆ្នាំទី៣ ដោយជោគជ័យ ឬមានកម្រិតសិក្សាខ្ពស់ជាងនេះ
  • មានសមត្ថភាពល្អ អាចប្រើប្រាស់កម្មវិធីវាយអត្ថបទ និងកម្មវិធីការិយាល័យផ្សេងៗនៅលើកំព្យូរទ័រ
  • ត្រូវមានសីលធម៌ សុជីវធម៌ រួសរាយរាក់ទាក់ ស្មោះត្រង់ និងត្រូវរក្សាតម្លៃវិជ្ជាជីវៈការងារឱ្យបានល្អ
  • ភាពរហ័សរហួន ឧស្សាហ៍ព្យាយាម និង មានទំនួសខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ
  • លើកទឹកចិត្តចំពោះបេក្ខជនដែលអាចប្រើប្រាស់ភាសាចិន ឬភាសាអង់គ្លេសបាន
  • លើកទឹកចិត្តចំពោះបេក្ខជន ដែលមានបទពិសោធន៍ល្អក្នុងការងារវិស័យច្បាប់